គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

Saforelle និងសហគ្រាសប៉េប៉េអឹម លើកឡើងពីអនាម័យតំបន់ឯកជនដើម្បីពង្រឹងភាពជឿជាក់របស់ស្រ្តី

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / សុខភាព / Author : ATH Sokren

ក្នុងឱកាសប្រម៉ូសិនប្រចាំឆ្នាំរបស់ផលិតផលទឹកអនាម័យស្រ្តី Saforelle និងទិវា « Women’s Health Day, Saforelle 2026» ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យយល់ដឹងពីសុខភាពផ្លូវភេទរបស់ស្រ្តី កាលពីដើមខែឧសភា នៅផ្សារទំនើបជីប ម៉ុង ២៧១។ ស្របពេលជាមួយគ្នានោះដែរ សិក្ខាសាលាបែបវិទ្យាសាស្រ្តស្តីពី៖ «ស្វែងយល់ពីការថែរក្សាសុខភាពអនាម័យតំបន់ឯកជន និងកំហុសឆ្គងទាំងប្រាំប្រកាដែលស្រ្តីតែងតែប្រព្រឹត្ត» និងកិច្ចពិភាក្សាតុមូលស្តីពី៖ «តើស្រ្តីធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងសុខភាព អាជីព និងទំនុកចិត្ត» ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Fairfield នៅទីក្រុងភ្នំពេញ ដោយមានកិច្ចអន្តរាគមពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសផ្នែកសម្ភព និងរោគស្រ្តី។

 អ្នកចូលរួមប្រមាណជាង១០០នាក់ ក្នុងនោះមាន influencer និងអ្នកបង្កើតមាតិកាជាស្រ្តី បានឆ្លើយតបទៅនឹងការអញ្ជើញ ហើយភាគច្រើនគឺបានចុះឈ្មោះនៅនឹងស្តង់ផលិតផល Saforelle ផ្ទាល់តែម្តង។ ថ្លែងក្នុងឱកាសបើកកម្មវិធី លោកតិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានរម្លឹកថា សុខភាពរបស់ស្រ្តីមិនមែនជារឿងឯកជននោះទេ តែជាបញ្ហាសង្គមដែលពាក់ព័ន្ធនឹងគ្រួសារ អ្នកព្យាបាល សហគ្រាស និងស្ថាប័ននានា។

លោកស្រីសាស្រ្តាចារ្យ ឯក ម៉េងលី សង្កត់ធ្ងន់ទៅលើសារសំខាន់នៃសុខភាពបន្តពូជ និងការថែរក្សាសុខភាពអនាម័យតំបន់ឯកជន សម្រាប់ការគោរពខ្លួនឯង និងតុល្យភាពនៅក្នុងជីវិតគូស្រករ ហើយលោកស្រីអំពាវនាវដល់ស្រ្តីទាំងឡាយឱ្យអនុវត្តទម្លាប់ប្រចាំថ្ងៃឱ្យបានល្អប្រសើរ ជាពិសេសនៅកន្លែងសាធារណៈដែលបង្គន់អនាម័យមិនសូវមានអនាម័យល្អ។

 ក្នុងឱកាសនោះដែរ លោកស្រី Lorène Metral ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកផ្នែកសុខភាពស្រ្តីមកពីក្រុមហ៊ុន Biocodex គូសបញ្ជាក់ថា សុខភាពផ្លូវភេទគឺជាមូលដ្ឋានគ្រឹះនៃការបង្កើនទំនុកចិត្តលើខ្លួនឯង និងប្រសិទ្ធភាពការងារ។ លោកស្រីរម្លឹកពីតួនាទីរបស់ផលិតផលដែលឆ្លើយតបនឹងតម្រូវការនេះ ដូចជាទឹកអនាម័យ Saforelle ជាដើម ដែលអាចរក្សាតុល្យភាពនៃមីក្រូជីវសាស្រ្តទ្វារមាស។​ វេទិកាសំណួរចម្លើយបានបង្ហាញឱ្យឃើញថា ស្ត្រីខ្មែរកាន់តែច្រើនឡើងៗហ៊ាននិយាយជាសាធារណៈពីប្រធានបទទាក់ទងនឹងសុខភាពផ្លូវភេទ ដែលសបញ្ជាក់ឱ្យឃើញពីវត្តមានដ៏សំខាន់របស់ផលិតផលទឹកអនាម័យ Saforelle នៅលើទីផ្សារនៅ​កម្ពុជា៕